លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា លោកនឹងជួបពិភាក្សាសុំយោបល់ដោយផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឈានទៅស្នើសុំកាត់បន្ថយផែនការមិនឱ្យនាំចូលរថយន្តជជុះ មកកាន់កម្ពុជាតទៅទៀត។ លោកថា វិធានការកាត់បន្ថយ ការនាំចូលរថយន្តជជុះនេះ គឺជាដំណោះស្រាយបញ្ហាកកស្ទះចរាចរនៅក្នុងរាជធានីភ្នំពេញ ខណៈដែលចំនួនរថយន្តកំពុងមានសន្ទុះកើនឡើងជារៀងរាល់ឆ្នាំ។ ប៉ុន្តែលោក ជំរុញឲ្យមានការនាំចូលរថយន្តថ្មីៗជំនួសវិញ។បើតាមទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា AKP ដែលបានស្រង់សម្ដីអភិបាលរាជធានីភ្នំពេញរូបនេះ៖«ប្រសិនរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលនៅតែបន្តអនុញ្ញាតឲ្យនាំចូលរថយន្តជជុះ ក្នុងមួយឆ្នាំជិត៥ម៉ឺនគ្រឿង ដូច្នេះនាពេលដ៏ខ្លីខាងមុខនេះផ្លូវទាំងអស់ក្នុងរាជធានីភ្នំពេញ មិនអាចធ្វើចរាចរណ៍បានឡើយដោយផ្លូវមានស្ថានភាពតូចចង្អៀត អាចផ្ទុករថយន្តបានត្រឹមតែជាង១០ម៉ឺនគ្រឿងប៉ុណ្ណោះ។ប្រភពថ្មីៗ