ត្រឡប់ក្រោយ

HRW៖ ការ​បន្ត​ឃុំ​មន្ត្រី​អាដហុក​និង​គ.ជ.ប​ជា​ការ​រំលោភ​សិទ្ធិ​ដែល​ការពារ​ដោយ​ច្បាប់​អន្តរជាតិ

 

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch = HRW) បាន​ចេញ​របាយការណ៍​នៅ​ថ្ងៃ​ទី​១ ធ្នូ ចាត់​ទុក​ការ​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ទាំង ៤​រូប និង​លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប ថា​ជា​ការ​រំលោភ​សិទ្ធិ​របស់​ពួក​គេ ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​អន្តរជាតិ។អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក​បណ្ឌិត ហង្ស ពុទ្ធា លើក​ឡើង​ថា ក្រុម​អ្នក​ច្បាប់​របស់ គ.ជ.ប ក៏​នឹង​បន្ត​ឃ្លាំ​មើល​នីតិវិធី​របស់​តុលាការ​លើ​ការ​ឃុំ​ខ្លួន​លោក នី ចរិយា នេះ​ដែរ។ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ដើម​ខែ​ថ្មី​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​របស់​កម្ពុជា និង​អង្គការ​សហប្រជាជាតិ គួរ​តែ​បញ្ចេញ​សំឡេង​ប្រឆាំង​ទៅ​នឹង​សាល​ដីកា​របស់​តុលាការ​កំពូល និង​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​គាំទ្រ​ដោយ​លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​គោល​បំណង​បំភិតបំភ័យ និង​គាប​សង្កត់​សកម្មភាព​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស។ប្រភពRFA

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា