ត្រឡប់ក្រោយ

លោក ធន សារាយ ទទួល​ពានរង្វាន់​លំដាប់​អន្តរជាតិ​ពី​រដ្ឋាភិបាល​បារាំង និង​អាល្លឺម៉ង់​

 

​លោក ធន សារាយ ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក ស្ថិតក្នុង​ចំណោម​សកម្មជន​ការពារ​សិទ្ធិមនុស្ស​លើ​ពិភពលោក​ចំនួន​១៥​នាក់ ដែល​ទទួលបាន​ពាន «Prix Franco-Allemand des droits de l’Homme et de l’Etat de droit» (​ពានរង្វាន់​បារាំង​-​អាល្លឺម៉ង់​ផ្នែក​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​) នា​ពិធី​មួយ​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង  ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៦ ។​រដ្ឋាភិបាល​បារាំង និង​អាល្លឺម៉ង់ បានរៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​សិទ្ធិមនុស្ស និង​នីតិរដ្ឋ ក្នុង​គោលបំណង​លើកទឹកចិត្ត​ដល់​អ្នក​ដែល​តស៊ូរ និង​បរិច្ចាគ​ពេលវេលា​ដើម្បី​ការពារ​សិទ្ធិមនុស្ស​នៅលើ​ពិភពលោក​។ ក្នុង​ពិធី​ដែល​រៀបចំ​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង​កាលពី​ថ្ងៃទី​១ ខែធ្នូ ជ័យលាភី​ទាំងអស់​ទទួលបាន​ពានរង្វាន់​ដោយផ្ទាល់​ដៃ​ពី​រដ្ឋមន្ត្រីការបរទេស​បារាំង លោក Jean-Marc Ayrault និង​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​លោក Frank-Walter Steinmeier​។​ប្រភពថ្មីៗ

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា