ត្រឡប់ក្រោយ

ព្រះមហាក្សត្រ ប្រោសព្រះរាជទាន លើកលែងទោស លោក កឹម សុខា តាមការស្នើសុំរបស់ លោក ហ៊ុន សែន

 

 

ភ្នំពេញ៖ ព្រះករុណា លោកព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានលើកលែងទោស លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ តាមការស្នើសុំពីលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃសុក្រទី២ ខែធ្នូ ឆ្នាំ២០១៦។ ការទូលស្នើសុំរបស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា បានសរសេរលិខិតជូនលោក ហ៊ុន សែន កាលពីថ្ងៃទី១ ខែធ្នូ ដើម្បីសុំឲ្យលោកធ្វើអន្តរាគមន៍ទូលថ្វាយ ព្រះករុណា ដើម្បីសុំព្រះរាជទានលើកលែងទោស។ ប្រភពដើមអម្ពិល

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា