ត្រឡប់ក្រោយ

លោក កឹម សុខា ថា​នឹង​រក​វិធីសាស្ត្រ​ចរចា​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ដោយ​ការ​បញ្ចេញ​មតិ

 

បន្ទាប់​ពី​ទទួល​បាន​ការ​លើកលែង​ទោស ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ទី​៤ ធ្នូ បាន​ថ្លែង​ជា​សាធារណៈ​ថា ការ​លើកលែង​ទោស​នេះ​មិន​មាន​ពាក់ព័ន្ធ​នឹង​ការ​ដោះដូរ ឬ​ដាក់​លក្ខខណ្ឌ​អ្វី​នោះ​ទេ។ លោក កឹម សុខា បញ្ជាក់​ជំហរ​ថា នឹង​បន្ត​ចរចា​ដើម្បី​រក​វិធីសាស្ត្រ​ដោះ​លែង​អ្នក​ដែល​លោក​ថា​ជា​អ្នក​ទោស​ដោយ​ការ​បញ្ចេញ​មតិ ឲ្យ​មាន​សេរីភាព​វិញ។ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង លោក កឹម សុខា នៅ​ថ្ងៃ​ទី​៤ ធ្នូ គូស​បញ្ជាក់​ទៅ​កាន់​យុវជន​សកម្មជន​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ថា ការ​លើកលែង​ទោស​រូប​លោក មិន​មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់ ហើយ​ក៏​គ្មាន​ការ​ដោះដូរ​អ្វី​ដែរ។លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ដាក់​លក្ខខណ្ឌ​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ការ​លើកលែង​ទោស​នោះ​ទេ៖«»។ប្រភពRFA

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា