ត្រឡប់ក្រោយ

លោក កឹម សុខា ប្រកាស​ចូលប្រជុំ​រដ្ឋសភា​វិញ ក្រោយ​ទទួល​ការលើកលែងទោស​

 

(​ភ្នំពេញ​) ៖ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ទើប​ទទួលបាន​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ​ក្រោម​សំណើ​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាសថា​នៅ​សប្តាហ៍​ក្រោយនេះ លោក​នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋសភា​ប្រសិនបើ​​សភា​មាន​កិច្ចប្រជុំពេញអង្គ​ណាមួយ​នោះ​។​លោក កឹម សុខា បានប្រកាស​ដូច្នេះ​នៅក្នុង​វេទិកា ពង្រឹងសមត្ថភាព​ចលនា​យុវជន​-​ស្ដ្រី​ខេត្ត ស្រុក​និង​ឃុំ​/​សង្កាត់​ខេត្តកំពង់ចាម​-​ត្បូង​​ឃ្មុំ ជាមួយ​តំណាង​ចលនា​យុវជន​-​ស្ត្រី មកពី​បណ្តា​ស្រុក និង ឃុំ​-​សង្កាត់​មកពី​ខេត្តកំពង់ចាម និង​ត្បូងឃ្មុំ នៅ​ទីស្នាក់ការ​កណ្តាល គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​សង្កាត់​ចាក់អង្រែលើ​នា​ព្រឹក​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៦​នេះ​។​ប្រភពរស្មីកម្ពុជា

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា