ភ្នំពេញ ៖ យុទ្ធនាការអាវខ្មៅ ដែលធ្វើឡើងជារឿងរាល់ថ្ងៃចន្ទ ដើម្បីទាមទារដោះលែង អ្នកជាប់ពន្ធនាគារ លែងមានទៀតហើយ នៅព្រឹកថ្ងៃច័ន្ទ ទី៥ ខែធ្នូ ឆ្នាំ២០១៦ ហើយនៅថ្ងៃចន្ទ នាពេលខាងមុខទៀត ក៏នឹងលែងមានវត្តមានទៀតដែរ នេះបើតាមការបង្ហើបពីអ្នកដែលចូលរួមក្នុងយុទ្ធនាការជារៀងរាល់សប្តាហ៍។ យុទ្ធនាការអាខ្មៅនេះ បើគិតមកដល់ថ្ងៃច័ន្ធនេះ មានរយៈពេលជាង៣០សប្តាហ៍។ យុទ្ធនាការនេះ ក្រុមអង្គការ សង្គមស៊ីវិលធ្លាប់បានអះអាងថា យុទ្ធនាការស្លៀកខ្មៅ ជារៀងរាល់សប្តាហ៍នៅថ្ងៃចន្ទ ក្នុងគោល បំណង ទាមទារឲ្យដោះលែង មន្រ្តីអាដហុក៤រូប និង លោក នី ចរិយា អគ្គលេខាធិការរង គណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត(គ.ជ.ប)។ប្រភពដើមអម្ពិល