ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី​ឲ្យ​សារព័ត៌​មាននៅ​កម្ពុជា ផ្សាយ​សម្ដី​លោក​សម រង្ស៊ី ឡើងវិញ ដែលថា​ត្រាំ​ចាញ់ឆ្នោត​

 

(​ភ្នំពេញ​) ៖ លោក ហ៊ុន សែន នាយ​រដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៦​នេះ បាន​ថ្លែង​បញ្ជា​ឲ្យ​សារព័ត៌មាន​នៅក្នុង​​ប្រទេស​កម្ពុជា ត្រូវ​ចេញផ្សាយ​សំដី របស់​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែលថា​លោក ដូ​ណា​ល់ ត្រាំ ចាញ់ឆ្នោត ជា​ប្រធានាធិបតី​អាមេរិក​ទី​៤៥​។​
លោក ហ៊ុន សែន បាន​មានប្រសាសន៍ ក្នុង​ពិធី​សម្ពោធ ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ រោងចក្រ​ផលិត​ភេសជ្ជៈ​កម្ពុជា កូកាកូឡា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ថា “​ក៏ប៉ុន្ដែ​ទីបំផុត ខ្ញុំ​ថា​ដូ​ណា​ល់​ត្រាំ ឈ្នះ​គឺ​ឈ្នះ​ហើយ បើ​ឯកឧត្តម (​ទូត​អាមេរិក​) ចង់​រៀន​គន្លឹះ ថា​ដូ​ណា​ល់​ត្រាំ ឈ្នះ​ខ្ញុំ​នឹង​ប្រាប់​ឯកឧត្តម​។ ៩៩​ភាគរយ​ត្រាំ​ឈ្នះ​ហើយ​។ ក៏​ប៉ុ​ន្ដៃ​មាន​មនុស្ស​មួយចំនួន​ថា ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ឈ្នះ​ដោយបាន​​និយាយប្រាប់ ខេ​ម​បូ​ឌា​ដេលី ហើយ​យក​ខេ​ម បូ​ឌា​ដេលី មក​ផ្សាយ​ឡើងវិញ ផ្សាយ​គ្រប់​ទំព័រសារព័ត៌មាន ដែល​និយាយ​ជា​ភាសា​ខ្មែរ​”​។​

ប្រភពរស្មីកម្ពុជា

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា