សាលាខេត្តបាត់ដំបងបានសម្រេចមិនអនុញ្ញាតឲ្យមានការប្រារពទិវាសិទ្ធិមនុស្ស១០ធ្នូ នៅម្លប់ដូងទី១០
មុខវត្តកណ្ដាលនោះទេ ដោយសាលាខេត្តអនុញ្ញាតឲ្យប្រារពនៅទីលានបាល់ទាត់វាលបែកចានចំនួន១ព្រឹក
ដោយមិនមានការដង្ហែរនៅទេ ។យោងតាមប្រភពពីនាយកខុទ្ទកាល័យរដ្ឋាបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធ បានឲ្យដឹងថា លិខិតដែល
ក្រុមមិត្ត១០ធ្នូ បានដាក់ទៅសាលាខេត្តនោះ លោកអភិបាលខេត្ត ចន្ទ័ សុផល មិនអនុញ្ញាតឲ្យមានការហែក្បួន
តាមការសេចក្ដីជូនដំណឹងរបស់ក្រុមមិត្ត១០ នោះទេ ។ប្រភពVIM