ត្រឡប់ក្រោយ

លោក​កឹម សុខា ស្នើ​រដ្ឋសភា​ផ្លាស់ប្តូរ​សម រង្ស៊ី ចេញពី​ប្រធាន​ក្រុមតំណាងរាស្ត្រ​សម្លេង​ភាគតិច​ក្នុង​រដ្ឋសភា​

 

(​ភ្នំពេញ​)៖ លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បានធ្វើ​លិខិត​ទៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៦ ដើម្បី​ស្នើសុំ​ផ្លាស់ប្តូរ​សមាសភាព​តំណែង​ប្រធាន​ក្រុមតំណាងរាស្ត្រ​សម្លេង​ភាគតិច​នៅក្នុង​រដ្ឋសភា ដែលមាន​លោក​សម រង្ស៊ី ជា​ប្រធាន​។ ការស្នើ​នេះ គឺ​លោក​កឹម សុខា ដាក់​រូបគាត់​ធ្វើជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​សម្លេង​ភាគតិច​នៅក្នុង​រដ្ឋសភា​ជំនួស​លោក​សម រង្ស៊ី វិញ​។​
​លោក​សម រង្ស៊ី ត្រូវបាន​រដ្ឋសភា​ប្រកាស​ទទួលស្គាល់​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​សម្លេង​មតិ​ភាគតិច នៅក្នុង​រដ្ឋសភា​ដោយមាន​ឋានៈ​​ស្នើ​ឧបនាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥ លោក​ឡេង ប៉េងឡុង អគ្គលេខាធិការ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​០៥ ខែធ្នូ ឲ្យ​ដឹងថា  លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បានធ្វើ​លិខិត​មក​សភា​កាលពី​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០៦ ដោយ​ដាក់​សមាសភាព​ថ្មី​នៃ​ក្រុម​តំណាង​​រាស្ត្រ​សម្លេង​ភាគតិច​នៅក្នុង​រដ្ឋសភា គឺ​លោក​កឹម សុខា ជា​ប្រធាន (​ជំនួស​លោក​សម រង្ស៊ី​) , លោក​យឹម សុវណ្ណ ជា​អនុប្រធាន​និង​លោក​​យ៉ែម បុញ្ញឫទ្ធិ ជា​សមាជិក​។ប្រភពរស្មីកម្ពុជា

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា