តំណាងពលរដ្ឋដែលរងគ្រោះដោយបញ្ហាដីធ្លី និងកសិកម្មមកពី៨ខេត្តបាននាំគ្នាឡើងមកដាក់ញ្ញាត្តិនៅក្រសួងពីរ និងរដ្ឋសភា ដើម្បីជម្រុញឲ្យស្ថាប័នជាតិទាំងនេះ ជួយដោះស្រាយបញ្ហាដីធ្លីនិងបញ្ហា កសិកម្មដែលពួកគេកំពុងជួបប្រទះ។នៅព្រឹកថ្ងៃចន្ទទី៥ ខែធ្នូនេះ តំណាងពលរដ្ឋដែលមានបញ្ហាដីធ្លី និងកសិកម្មប្រមាណជាង១៥០នាក់ដែលតំណាងឲ្យ៣៧សហគមន៍មកពីខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ ព្រះវិហារ ព្រះសីហនុ ត្បូងឃ្មុំ និងខេត្តកំពត បាននាំគ្នាមកដាក់ញ្ញាត្តិនៅក្រសួងរៀបចំដែនដី ក្រសួងកសិកម្ម និងរដ្ឋសភាជាតិ ដើម្បីជម្រុញឲ្យស្ថាប័នទាំងនេះ ជួយដោះស្រាយបញ្ហាពូកគាត់។ក្នុងញ្ញាតិ្តរួមដាក់ជូនស្ថាប័នទាំងនេះបានឲ្យដឹងថា មុខរបរកសិកម្ម និងការប្រើប្រាស់ដីជាសហកម្មសិទ្ធិនេះត្រូវបានចាប់ផ្តើមឆ្នាំ១៩៧៩ ដោយពុំមានការបំពាបំពាន ឬបណ្តេញចេញពីសំណាក់ក្រុមហ៊ុន ឬជនណាមួយឡើយ ហើយការងារកសិកម្មទៀតសោត គឺមិនមានអ្វីចោទជាបញ្ហានោះទេ។ប្រភព៖VOD