ភ្នំពេញ៖ ព្រឹទ្ធសភាពបានអនុម័តសេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០១៧ ជាផ្លូវការ កាលពីថ្ងៃទី១២ ខែធ្នូ។ ការអនុម័តនេះ ប្រព្រឹត្តឡើងក្នុងសម័យប្រជុំលើកទី៩ ព្រឹទ្ធសភានីតិកាលទី៣ ក្រោមវត្តមានលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា។ព្រឹទ្ធសភាបានអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិនេះ ទាំងស្រុង ក្រោយពីរដ្ឋសភាបាន អនុម័តថវិកាជាតិចំនួន ២០,១៨៤,៤៥៧លានរៀល ស្មើជាង ៥ពាន់លានដុល្លារ សម្រាប់ចំណាយលើវិស័យនានា ក្នុងឆ្នាំ២០១៧។
កាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅនេះ រដ្ឋសភាបានអនុម័តច្បាប់ថវិកាលើសឆ្នាំ២០១៦ ជាង ១ពាន់លានដុល្លារ សម្រាប់រដ្ឋាភិបាលចំណាយឆ្នាំក្រោយនេះ ក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា។ក្រៅពីអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ព្រឹទ្ធសភាបានសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុផងដែរ៕ប្រភព៖ថ្មីៗ