ត្រឡប់ក្រោយ

លោក សម រង្ស៊ី នៅតែ​ជា​ប្រធាន​មតិ​ភាគតិច លោក កឹម សុខា ជា​ថ្នាក់ដឹកនាំ CNRP នៅ​រដ្ឋសភា​

 

តាមរយៈ​បណ្តាញ​សង្គម Twitter លោក សម រង្ស៊ី បាន​អះអាងថា លោក នៅតែមាន​តួនាទី​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​រដ្ឋសភា និង​ជា​ដៃគូ​សន្ទនា​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​លោក កឹម សុខា ក្នុងនាម​ជា​ប្រធានស្តីទី នឹង​ក្លាយជា​ប្រធានក្រុម​​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋសភា ដែលមាន​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង ជា​ដៃគូ​។​ការបញ្ជាក់​របស់​ប្រធាន​គណបក្សប្រឆាំង​ដែល​កំពុង​ស្ថិតនៅ​ក្រៅប្រទេស បន្ទាប់ពី​គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​បានសម្រេច​ស្នើរ​រដ្ឋសភា ដើម្បី​ដាក់​បេក្ខភាព​លោក កឹម សុខា ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋសភា ដោយមាន​លោក យឹម សុវណ្ណ ជា​អនុប្រធាន និង​លោក យ៉ែម យ៉ែម បុញ្ញឫទ្ធិ ជា​សមាជិក​។  សម្រាប់​តួនាទី ភាគី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ដៃគូ​សន្ទនា​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច ស ខេង ដោយមាន​លោក គាត ឈន់ ជា​អនុប្រធាន និង​លោកស្រី ម៉ែន សំអន ជា​សមាជិក​។​ប្រភព៖ថ្មីៗ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា