ត្រឡប់ក្រោយ

លោក ហ៊ុន សែន ប្រកាស​ប្ដូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ទៅ​ក្រៅ​ក្រុង

 

លោក​នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាស​ឲ្យ​ប្តូរ​ទីតាំង​ទីលានប្រជាធិបតេយ្យ ឲ្យ​ទៅ​ធ្វើ​នៅ​ក្រៅ​ក្រុង​វិញ ឬ​ធ្វើ​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក ដោយ​ត្រូវ​យក​ទីតាំង​ ​ទីលាន​ប្រជាធិបតេយ្យ​សព្វ​ថ្ងៃ​ធ្វើ​ជា​កន្លែង​ពាណិជ្ជកម្ម ទេសចរណ៍ អ្នក​ការទូត។នេះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទិវា​ជន​ពិការ​កម្ពុជា​ទី​១៨ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៤ នា​មជ្ឈមណ្ឌល​កោះពេជ្រ នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ។ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ដែល​លោក ហ៊ុន សែន ពេញ​ចិត្ត​ក្រៅ​ពី​ថ្លែង​ឌឺដង​ថា ដាក់​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក ព្រោះ​អាមេរិក​គាំទ្រ​បាតុកម្ម​នោះ គឺ​ត្រូវ​រក​ទីតាំង នៅ​តាម​ផ្លូវ​ជាតិ​លេខ៥ ម្ដុំ​គីឡូម៉ែត្រ​លេខ៦។ប្រភព៖RFA

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា