ត្រឡប់ក្រោយ

លោក ហ៊ុន សែន៖ បើអាមេរិកពូកែគាំទ្របាតុកម្ម លើកទីលានប្រជាធិបតេយ្យដាក់មុខស្ថានទូ​តតែម្ត​ង​ទៅ

 

រដ្ឋាភិបាលម្ពុជាបានបន្តប្រើវោហាសាសន៍ឌឺដងដាក់ប្រទេសមហាអំណាចសហរដ្ឋអាមេរិក ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ដោយថា បើមហាអំណាចមួយនេះ ពូកែគាំទ្របាតុកម្ម គួរលើកទីលានប្រលានប្រជាធិបតេយ្យដាក់មុខស្ថានរបស់ខ្លួនទៅ។ក្នុងទិវាជនពិការ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែធ្នូនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថារដ្ឋាភិបាលកំពុងរកទីតាំងនៅជាប់ផ្លូវជាតិលេខ៥ សម្រាប់ធ្វើទីលានប្រជាធិបតេយ្យថ្មី។ លោកថា ទីតាំងទីលានប្រជាធិបតេយ្យបច្ចុប្បន្ននេះ រដ្ឋាភិបាលនឹងធ្វើជាសួនច្បាសាធារណៈជំនួសវិញ។លោក ហ៊ុន សែន ថ្លែងបែបចំអកបែបនេះថា៖ «ដោយសារតែអាមេរិក វាពួកែគាំទ្របាតុកម្មពេក លើកទីលានប្រជាធិបតេយ្យដាក់មុខស្ថានទូតតែម្តងទៅស្រួល។ តំបន់នេះយើងធ្វើខុសហើយ។ តំបន់នេះវាទាក់ទងនឹងប្រវត្តិសាស្ត្រវត្តភ្នំ អញ្ចឹងយក[ទីលានប្រជាធិបតេយ្យ]ទៅក្រៅទៅ ហើយបើថាមិនពេញចិត្តទេ មានតែលើកដាក់មុខស្ថានទូតអាមេរិកទៅ មានតែប៉ុណ្ណឹង អាហ្នឹងសិទ្ធិរបស់យើងតើ សិទ្ធិរបស់អាជ្ញាធរតើ។ប្រភព៖VIM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា