សម្ព័ន្ធសហជីពជាតិ សហព័ន្ធសហជីពមិត្តភាពកម្មករ និងសហព័ន្ធសហជីពដើម្បីកម្មករបានលើកឡើងថា ក្នុងនាមជា
ថ្នាក់ដឹកនាំ សហព័ន្ធសហជីពឯករាជ្យ និងសមាជិក សមាជិកាទាំងអស់ប្រកាសគាំទ្រយ៉ាងក្រៃលៃងចំពោះប្រសាសន៍
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងនឹងការប្រកាសមិនឱ្យដំឡើងថ្លៃផ្ទះជួល ។ ជាមួយគ្នានេះក្រុមសហជីពទាំងនេះ
បានដាក់សំណើរ៤ទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីឱ្យជួយដោះស្រាយចំពោះកម្មករ ដែលកំពុងជួបប្រទះ
បញ្ហាមួយចំនួន ។សំណូមពរទាំង ៤ចំណុចនេះរួមមាន ស្នើសុំអោយលោក ហ៊ុន សែន ពិនិត្យ ដំឡើងប្រាក់សោហ៊ុយធ្វើដំណើរឬថ្លៃស្នាក់នៅបន្ថែម ពិនិត្យ និងបញ្ចុះតម្លៃប្រេងសាំងបន្ថែមទៀត ពិនិត្យនិងជម្រុញអោយមានប្រាក់សោធនិវត្តន៍សម្រាប់កម្មករនិយោជិតនាថ្ងៃខាងមុខ និងស្នើអោយលោក ហ៊ុនសែន ពិនិត្យជម្រុញអោយមានការយកចិត្តទុកដាក់ពីសំណាក់ក្រសួងសុខាភិបាលជាមួយនិង ប.ស.ស (ជាពិសេសកម្មករនិយោជិត នៅពេលមានគ្រោះថ្នាក់ ក៏ដូចជាការដាក់អោយដំណើរការរបបថែទាំសុខភាពកម្មករ និយោជិតនាពេលខាងមុខ) ។ប្រភព៖VIM