ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងបានដាក់លិខិតទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីស្នើឱ្យចាត់តាំងរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង មកឆ្លើយបំភ្លឺផ្ទាល់មាត់នៅរដ្ឋសភាជាតិនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះទាក់ទងទៅនឹងភា ពមិនប្រក្រតីមួយចំនួននៅក្នុងក្រសួងសុខាភិបាល ។នៅក្នុងលិខិតរបស់ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដាក់ជូនទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈលោក
ហេង សំរិន ប្រធានរដ្ឋសភាជាតិចុះនៅថ្ងៃទី០១ធ្នូរកន្លងទៅនេះបានបញ្ជាក់ថា ការកៅហោះរដ្ឋមន្រ្តីក្រសួងសុខាភិបាល
ដើម្បីឱ្យ ចូលឆ្លើយបំភ្លឺផ្ទាល់មាត់នៅរដ្ឋសភាជាតិនេះដោយសាររកឃើញពីភាពមិនប្រក្រតីមួយចំនួនក្រោមការគ្រប់គ្រង
របស់ក្រសួង។ភាពមិនប្រក្រតីដែលក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងបានរកឃើញនោះមានដូចជា ការបាត់ប្រាក់ជំនួយរបស់ Global Fun ទិញម៉ុងការពារជំងឺគ្រុនចាញ់។ ការលក់មន្ទីរពេទ្យ និងមន្ទីរពេទ្យបង្អែកមួយចំនួននៅរាជធានីភ្នំពេញ និងក្នុងខេត្តមួយចំនួន ។ប្រភព៖VIM