ត្រឡប់ក្រោយ

បក្ស​ប្រជាជន​ស្វាគមន៍​លោក កឹម សុខា ដែល​ទទួល​តំណែង​ក្នុង​សភា​ជំនួស​លោក សម រង្ស៊ី

 

គណបក្ស​ប្រជាជន​កម្ពុជា ស្វាគមន៍​លោក កឹម សុខា ដែល​ទើប​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​រដ្ឋ​សភា ជំនួស​លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។ការ​ទទួល​បាន​មុខ​តំណែង​ថ្មី​របស់​លោក កឹម សុខា នៅ​ពេល​នេះ បន្ទាប់​ពី​លោក​ទើប​ទទួល​បាន​ព្រះរាជទាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ កាល​ពី​ចុង​សប្ដាហ៍​មុន។អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​ធ្នូ ថា ការ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​ឱ្យ​លោក កឹម សុខា ធ្វើ​ជា​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជំនួស​លោក សម រង្ស៊ី គឺ​ជា​ការ​សមស្រប និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ដំណើរ​ការ​ជួប​សន្ទនា​គ្នា​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង។ប្រភព៖RFA

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា