ត្រឡប់ក្រោយ

លោក​ប​ណ្ឌិ​ត​ ​ចា​ន់​ ​វិ​បុ​ល​​ ​ថាប្រ​សិ​ន​បើ​មា​ន​កា​រ​ផ្លា​ស់ប្ដូ​រ​ទី​​លា​ន​ប្រ​ជា​ធិ​ប​តេ​យ្យ​គួ​រតែ​យ​ក​ទៅ​ដា​ក់​ជិ​ត​វិ​មា​ន​រ​​ដ្ឋ​ស​ភា​ជា​តិ​​ ឬ​ក៏​ទី​ស្ដី​កា​រ​​គណៈ​រ​ដ្ឋ​ម​ន្រ្តី​​​​

 

សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោកបណ្ឌិត ចាន់ វិបុល បានលើកឡើងថា ប្រសិនបើមានមានការផ្លាស់ប្ដូរទី
តាំងទីលានប្រជាធិបតេយ្យ រដ្ឋាភិបាលគួរតែដាក់ទីតាំងថ្មីនោះ នៅក្បែរទីស្ដីការគណៈរដ្ឋមន្រ្តី ឬវិមានរដ្ឋសភាជាតិដើម្បី
កុំឲ្យបាត់ព័ត៌មាន ។សាស្ត្រាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយខាងលើបានថ្លែងបែបនេះ តាមរយៈវិទ្យុសំឡេងព្រះសង្ឃឯករាជ្យដោយលោកបានឲ្យដឹងតាមទូរសព្ទ័ថា កន្លងមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បាននិយាយថា គាត់មិនបានទទួលពយកព័ត៌មានគ្រប់ជ្រុងជ្រោយ ដោយសារតែមន្រ្តីក្រោមៗមិនផ្ដល់ព័ត៌មានឲ្យគាត់ ។ ដូច្នេះ ប្រសិនបើរដ្ឋាភិបាលចង់ធ្វើការដោះដូរទីលានប្រជាធិបតេយ្យ គួរណាស់ត្រូវដាក់ទីតាំងថ្មីនោះនៅក្បែរទីស្ដីការគណៈរដ្ឋមន្រ្តី ឬវិមានរដ្ឋសភាជាតិក៏បាន ដើម្បីឲ្យមន្រ្តីទាំងនោះទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ នៅពេលមានការទាមទារពីប្រជាពលរដ្ឋ ។

ប្រភព៖VIM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា