ប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិតសភា និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ លោក
បណ្ឌិត សុខ ទូច បានសម្ដែងពីក្ដីហួសចិត្តជាមួយនឹងព័ត៌មានដែលត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកសរសេរថា គណបក្ស
ប្រជាជននឹង សម្លាប់លោក និងកញ្ញា ធី សុវណ្ណថា ដើម្បីទម្លាក់កំហុសឱ្យគណបក្សសង្រ្គោះជាតិទាក់ទងនឹងរឿងព្រំដែន ។ទាក់ទងនឹងព័ត៌មាននេះលោកបណ្ឌិត សុខ ទូច មិនបានប្រតិកម្មខ្លាំងនោះទេលើបញ្ហានេះ ។ លោកគ្រាន់តែសរសេរ
បង្ហោះ ចោទជាសំនួរនៅលើគណនីហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃទី៦ធ្នូនេះថា មូលហេតុអ្វីបានជាប្រមាថអាយុ
ជីវិតអ្នកដទៃម្លេះ? លោកបណ្ឌិត សុខ ទូច អះអាងថា ទោះជាយ៉ាងណាក៏ដោយក៏រូបលោកនៅតែបន្តធ្វើកិច្ចការងារ
ក្នុងវិជ្ជាជីវៈ៖ « មូលហេតុអ្វីបានជាប្រមាថអាយុជីវិតអ្នកដទៃម្លេះ ខ្ញុំធ្វើការក្នុងវិជ្ជាជីវៈ ត្រូវតែទៅមុខដើម្បីមានឯក
(ឯកសារ)សម្រាប់មនុស្សជំនាន់ក្រោយ » ។ប្រភព៖VIM