លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះបានប្រកាសនៅក្នុងសភាថា លោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង ដែលទើបទទួលបានការលើកលែងទោសពីព្រះមហាក្សត្រនោះ គឺជាដៃគូសន្ទនារបស់លោកសម្រាប់កិច្ចការងារប្រទេសជាតិហើយត្រូវទាក់ទងគ្នាទៅវិញទៅមក។នៅក្នុងកិច្ចប្រជុំសភាពេញអង្គនៅព្រឹកថ្ងៃពុធនេះ ក៏មានវត្តមានលោក កឹម សុខា ចូលរួមដែរ បន្ទាប់លោកស្នាក់នៅក្នុងស្នាក់ការគណបក្សសង្គ្រោះជាតិជាង៦ខែមកនេះ ដើម្បីគេចចេញពីការចាប់ខ្លួន។ លោក ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំថា លោកគាំទ្រការតែងតាំងលោក កឹម សុខា ជាប្រធានក្រុមមតិភាគតិចនៅក្នុងសភា មានឋានៈស្មើនាយករដ្ឋមន្ត្រី។ លោកថា ការតែងតាំងស្របតាមនីតិវិធី កុំឲ្យមានក្រុមណាមួយបកស្រាយច្រឡំ។ប្រភព៖VOD