រដ្ឋាភិបាលកម្ពុជាបានប្រកាសថា មានគម្រោងក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យដល់ចំណុចសូន្យមុនឆ្នាំ២០២៥ខាងមុខនេះ ។ ប៉ុន្តែទន្ទឹមនឹងនេះកម្ពុជាត្រូវការការសហការជាមួយនឹងភាគចិនក្នុងការដោះស្រាយលើបញ្ហានេះរួមគ្នា រដ្ឋាភិបាលកម្ពុជាបានស្នើ ដល់ភាគចិនឱ្យជួយពិចារណាក្នុងការដោះស្រាយលើបញ្ហានេះ ។ការស្នើរបស់ភាគីកម្ពុជាទៅភាគចិនបែបនេះ កើតឡើងនៅក្នុងជំនួបជួបពិភាក្សាការងាររវាងលោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន ជាមួយរដ្ឋមន្ត្រីគណៈកម្មាធិការសុខាភិបាលជាតិ និងផែនការចិនលោកស្រី Li bin នៅវិមានសន្តិភាពកាល
ពីថ្ងៃទី០៦ ធ្នូ មម្សិល មិញនេះ ស្របពេលដែលលោកស្រីបានធ្វើដំណើរទស្សនៈកិច្ចជាលើកទី១មកកម្ពុជាគឺដើម្បីអនុវត្ត
ជាក់ស្តែងលើរាល់គម្រោង និងកិច្ចព្រមព្រៀងទាំងឡាយណាដែលថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ បានព្រមព្រៀង
គ្នារួចមកហើយ ជាពិសេសលើវិស័យសុខាភិបាល។ប្រភព៖VIM