អ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងមន្ដ្រីការពារសិទ្ធិមនុស្សជាបន្ទាន់ បន្ទាប់ពីពួកគេត្រូវបានតុលាការកំពូលច្រានចោលសំណើសុំនៅក្រៅឃុំ។នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយថ្ងៃទី៦ ធ្នូម្សិលមិញ អ្នករាយការណ៍គ្មានព្រំដែនបានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងមន្ដ្រីសិទ្ធិមនុស្សចំនួន៥នាក់ឲ្យមានសេរីភាពជាបន្ទាន់និងដោយគ្មានលក្ខខ័ណ្ឌ ពាក់ព័ន្ធសំណុំរឿងដែលគេចោទថាបានសូកប៉ាន់សាក្សី។សេចក្ដីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីមន្ដ្រីការពារសិទ្ធិមនុស្សទាំងនេះត្រូវបានតុលាការកំពូលបានច្រានចោលបណ្តឹងសាទុក្ខសុំនៅក្រៅឃុំរបស់មេធាវីការពារក្តី ដោយសំអាងថាសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ស្របតាមនីតិវិធីច្បាប់ ខណៈពួកគេត្រូវបានឃុំខ្លួនអស់រយៈពេល៨ខែមកហើយ។ប្រភព៖VOD