ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសថា លោកមេឃុំ ស៊ាង ចែង និង មន្រ្តីសង្គមស៊ីវិលមួយចំនួន
ព្រមទាំងមន្រ្តី គ.ជ.ប ដែលកំពុងជាប់ឃុំនៅពន្ធនាការអាចត្រូវបានដោះលែងនៅដំណាច់ឆ្នាំ២០១៦ ខាងមុខនេះ។
ការថ្លែងបែបនេះធ្វើឡើងបន្ទាប់ពីលោ ស ខេង បានជួបចរចាជាមួយ លោក កឹម សុខា ប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា នៅក្រៅកិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ។
ដំណឹងសម្រាប់ការដោះលែងនេះគឺមានតែលោកមេឃុំ ស៊ាង ចែត មកពីគណបក្ស សម រង្ស៊ី និងមន្រ្តី គ.ជ.ប រូបរួមទាំងមន្រ្តីអង្គការសង្គមស៊ីវិលទាំង៤រូប តែប៉ុណ្ណោះ។ ចំណែកឯសកម្មជនគណបក្សប្រឆាំងមួយចំនួនដែលកំពុងជាប់
ឃុំនោះគឺមិនបាននិយាយដល់ឡើយ ។ប្រភព៖VIM