មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ឡុង រី បានសរសេរលើគណនីហ្វ៊េសប៊ុករបស់លោកនៅរសៀលនេះថា មេឃុំបក្សប្រឆាំងមួយរូប ដែលរងការចោទពីបទសូកប៉ាន់សាក្សី នឹងត្រូវបានដោះលែងឲ្យមានសេរីភាពវិញនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ ខណៈដែលមានជំនួបពិសេសមួយរវាងលោក កឹម សុខ លោក ស ខេង និងលោក ហ៊ុន សែន នៅមន្ទីរដ្ឋសភាកាលពីព្រឹកម៉ិញ។លោកសរសេរថា៖ «សេចក្តីជូនដំណឹង ( បន្ទាន់) ០៧ /១២ /២០១៦ រសៀលសូមគោរពអញ្ចើញ ឯកឧត្តម លោកជំទាវ លោក លោកស្រីនាងកញ្ញា ជាសមាជិកក្រុមការងារនិងទ្រទ្រង់ គណៈកម្មាធិការប្រតិបត្តិខេត្ត និងសកម្មជន ដែលមានទីលំនៅ ភ្នំពេញ ឬមានលទ្ធភាព មកភ្នំពេញបានភ្លាម សូមអញ្ជើញមកជួបជុំគ្នានៅស្នាក់ការកណ្តាលណបក្សជាបន្ទាន់នៅវេលា ម៉ោង៣រសៀល ថ្ងៃទី៧ធ្នូឆ្នាំ២០១៦ ដើម្បីទទួល លោកមេឃុំ ស៊ាង ចែត ដែលត្រូវបានដោះលែង ឲ្យមានសេរីភាពនៅល្ងាចនេះ»។ប្រភព៖VOD