ត្រឡប់ក្រោយ

​មេ​ប​ក្ស​ប្រឆាំ​ង​​ប្រ​កា​​ស​ថា​ ​​​មិ​​​ន​​​​ចា​​​​​ប់​អា​រ​​ម្មណ៍​នឹ​ង​តំ​ណែង​​​​

 

ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានប្រកាសជាថ្មី ម្ដងទៀតថា 
លោកសុខចិត្តធ្វើអ្វីៗទាំងអស់ឱ្យតែប្រទេសជាតិបានគង់វង្ស និងឆ្ពោះទៅរកភាពរុងរឿង ។ប្រធានគណបក្សសង្រ្គោះជាតិរូបនេះបានសរសេរសារបង្ហោះនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃពុធនេះថា តំណែងមិន
សំខាន់ទេ អ្វីដែលសំខាន់ គឺភាពទៀងត្រង់ និងភាពថ្លៃថ្នូរ របស់យើងម្នាក់ៗ។  លោកបន្តថា ទោះបីជាគេបណ្តេញរូប
លោកចេញពីរដ្ឋសភា គេដកអភ័យឯកសិទ្ធិ គេកាត់ទោសឲ្យជាប់ពន្ធនាគារ គេចេញដីកាចាប់ខ្លួន គេហាមឃាត់ និងរា
រាំងមិនឲ្យវិលត្រឡប់មកប្រទេសកំណើតវិញ គេបកស្រាយរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភាតាមតែអំពើចិត្តរបស់
គេរបស់គេយ៉ាងណាក៏ដោយ តែសម រង្ស៊ី នៅតែជា សម រង្ស៊ី ដដែល។ប្រភព៖VIM

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា