ត្រឡប់ក្រោយ

GDP ជំរុញឲ្យបក្សមានអាសនៈក្នុងសភាជជែកបញ្ហាជាតិ​កុំផ្តោតតែលើបញ្ហាបុគ្គលក្នុងបក្ស

 

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ប្រកាសគាំទ្រចំពោះការងាកមកជជែកគ្នាដោយសន្តិវិធីរបស់គណបក្សទាំងពីរដែលមានអាសនៈនៅក្នុងសភា តែគណបក្សថ្មីនេះជំរុញឲ្យជជែកគ្នាដោយផ្តោតលើផលប្រយោជន៍ជាតិ ជាងប្រយោជន៍បុគ្គលនៅក្នុងបក្ស។ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ គឺក្រោយតែប៉ុន្មានម៉ោងពេលលោក ហ៊ុន សែន និងលោក កឹម សុខា ចាប់ដៃគ្នានៅក្នុងសភា។ សេចក្តីថ្លែងការណ៍ជំរុញឲ្យគណបក្សមានអាសនៈក្នុងសភាទាំងពីរជជែកគ្នាឈរលើទឹកចិត្តស្មោះត្រង់និងតម្កល់ផលប្រយោជន៍ជាតិជាធំ។ប្រភព៖VOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា