ភ្នំពេញ៖បន្ទាប់ពីមានជំនួបចរចា រវាងថ្នាក់ដឹកនំាជាន់ខ្ពស់នៃគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ មន្រ្តីគណបក្សប្រឆំាង នៅតែមិនទាន់ហ៊ានអះអាងថា មន្ត្រីសិទ្ធិមនុស្ស៤រូប និងអគ្គលេខាធិការរង គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ដែលជាប់ពន្ធនាគារ នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃណាច្បាស់លាស់នោះទេ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចូលសួរសុខទុក្ខ ដែលដឹកនំាដោយលោក កឹម សុខា ប្រធានស្តីទីគណបក្ស និងជាប្រធានក្រុមសមាជិក សភាភាគតិចនៅព្រឹកថ្ងៃទី៨ ធ្នូនេះ លោក អ៊ូ ច័ន្ទរិទ្ធ អ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ការចូលទៅជួបពួកគេ ដើមម្បីដឹងពីបញ្ហាសុខភាពតែប៉ុណ្ណោះ។ លោក អ៊ូ ច័ន្ទរិទ្ធ បញ្ជាក់ថា « យើងមកមើលសកម្មជន ដែលកំពុងជាប់ពន្ធគារ ហើយយើងផ្តល់ព័ត៌មាន ពីការវិត្តន៍នយោបាយថ្មីៗ ចុងក្រោយនេះ។ប្រភព៖ដើមអម្ពិល