ត្រឡប់ក្រោយ

​លោ​ក​ ​សុ​ខ​ ​ឥ​សា​ន​៖​ ​លោក​ ​ហ៊ុ​ន​ ​សែ​ន​ ​លោ​ក​មា​ន​សំ​មា​ណ​ចិ​​ត្ត​ល្អ ​ច​ង់​​ប​ង្រួប​ប​​ង្រួម​ជា​តិ​ ​​ច​ង់​ឱ្យមា​ន​កា​​រ​ផ្សះ​ផ្សាជា​តិ​ ​តែ​ភា​គី​ ​ស​​ម​ ​រ​ង្ស៊ី ​ទេ​ប្រើ​ល្បិច​បំ​បែ​ក​កា​រ​​ផ្សះ​ផ្សាជា​តិ​រ​ប​ស់​លោក

 

អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន បានលើកឡើងថា  លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន គឺជាថ្នាក់ដឹកនាំ
មួយរូបដែលចង់ធ្វើការបង្រួបបង្រួមប្រទេសជាតិ និងចង់ឱ្យមានការផ្សះផ្សាជាតិ។ ក៏ប៉ុន្តែភាគីនៃគណបក្សនយោបាយ
ម្ខាងទៀតនោះ ទេដែលចេះតែចង់បង្កជម្លោះឱ្យមានការបែកបាក់នោះ ។ ចំណែកអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិសុំ
មិនឆ្លើយតបលើរឿងនេះ ។លោក សុខ ឥសាន ថ្លែងបញ្ជាក់ថា គណបក្សប្រជាជនក្រោ មការដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែ 
ធ្វើកិច្ចការងារដើម្បីឱ្យប្រទេសជាតិមានសុខសន្តិភាព។ លោកបន្តថា   មានតែគណបក្សប្រឆាំងដែលជាភាគីម្ខាងទៀត
ប៉ុណ្ណោះដែលតែងតែធ្វើនយោបាយដោយការប្រើមធ្យោបាយបោកប្រាស់រកល្បិចកិចកល់អាក្រក់ដើម្បីបំបែកការកសាង
សន្តិភាព និងការផ្សះផ្សាជាតិរបស់លោក ហ៊ុន សែន៖ «  ក៏ប៉ុន្តែណាស់តែភាគីសមរង្ស៊ី ទេដែលប្រើល្បិចដើម្បីបំផ្លិច
បំផ្លាញការបង្រួបបង្រួមជាតិរបស់លោកហ៊ុន សែន
 » ។ប្រភព៖VIM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា