ត្រឡប់ក្រោយ

លោក ហ៊ុន សែន បង្គាប់​ឲ្យ​លោក ស៊ុយ សែម ចូល​បំភ្លឺ​លើ​ករណី​បូម​ខ្សាច់ នៅ​ថ្ងៃទី​១៥ ធ្នូ​

 

​ភ្នំពេញ​៖ លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ចូល​បំភ្លឺ​លើ​ករណី​បូម​ខ្សាច់ នៅ​ថ្ងៃទី​១៥ ធ្នូ តាម​សំណើ​របស់​គណកម្មការ​ទី​១០​នៃ​រដ្ឋសភា​។ នេះ​បើតាម​លិខិត​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជម្រាបជូន​ប្រធានរដ្ឋសភា​។​ប្រធាន​គណកម្មការ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ លោក ហូ វ៉ាន់ បានដាក់​សំណើ​ទៅ​រដ្ឋាភិបាល​សុំ​កោះហៅ​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​សហការី ចូល​បំភ្លឺ​ចំពោះមុខ​គណកម្មាធិការ​ទី​១០​នៅក្នុង​រដ្ឋសភា​ជុំវិញ​«​ភាពមិនប្រក្រតី​នៃ​ការនាំ​ខ្សាច់​ចេញទៅ​សិង្ហ​បុរី​» នៅ​ថ្ងៃទី​១៥ ធ្នូ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​លោក ហូរ វ៉ាន់ បាន​បញ្ជាក់ថា ការដាក់​លិខិត​ទៅសុំ​អញ្ជើញ​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ឲ្យ​ចូលមក​បំភ្លឺ​នៅក្នុង​គណៈកម្មការ​លោក​នេះ គឺ​ដើម្បី​សុំ​ការបកស្រាយ​អំពី​ភាពខុសគ្នា​រវាង​ថវិកា និង​របាយការណ៍​នៃ​ការនាំ​ខ្សាច់​ទៅ​សិង្ហ​បុរី ដែល​ខុស​លុយ​រាប់រយ​លាន​ដុល្លារ​។​ប្រភព៖ថ្មី

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា