ត្រឡប់ក្រោយ

ពលរដ្ឋនាំគ្នាតវ៉ាឲ្យតុលាការផ្ដល់យុត្ដិធម៌ដល់យុវជនបក្សប្រឆាំងនៅសៀមរាប

 

ពលរដ្ឋជិត២០០នាក់នៅខេត្ដសៀមរាបនាព្រឹកថ្ងៃអង្គារនេះ បាននំាគ្នាតវ៉ានៅមុខតុលាការ ដោយទាមទារឲ្យស្ថាប័ននេះផ្ដល់យុត្ដិធម៌ដល់ប្រធានក្រុមយុវជនមួយរូបមកពីគណបក្សប្រឆាំង ខណៈតុលាការចោទប្រកាន់ពីបទបរិហាកេរ្តិ៍ ករណីបង្ហោះរូបថតស្ត្រីម្នាក់ថាជាជនជាតិវៀតណាមមានសិទ្ធិចុះឈ្មោះបោះឆ្នោត។ប្រធានក្រុមយុវជនខេត្ដសៀមរាបមកពីគណបក្សសង្គ្រោះជាតិលោក ជិន សុខង៉េង ប្រាប់វីអូឌីនៅកន្លែងតវ៉ាថា ពលរដ្ឋទាំងនោះភាគច្រើនជាយុវជន បានទាមទារឲ្យតុលាការផ្ដល់យុត្ដិធម៌ដល់លោក សៀក ចំណាប់ ជាប្រធានក្រុមយុវជនប្រចាំក្រុងសៀមរាប។ លោក សៀក ចំណាប់ ត្រូវបានស្ដ្រីឈ្មោះ ឈុន ភាព នៅសង្កាត់នគរធំ ប្តឹងពីបទបរិហារកេរ្តិ៍ ករណីប្រធានក្រុមយុវជនបក្សប្រឆាំងបានបង្ហោះស្ដ្រីរូបនោះនៅតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីដើមខែកញ្ញាកន្លងមក ដោយចោទថាជាជនជាតិវៀតណាមបានចុះឈ្មោះបោះឆ្នោត។ប្រភព៖VOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា