អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានអោយដឹងថា នាថ្ងៃសុក្រទី១៦ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះនៅវេលាម៉ោង ៨ ៖ ០០
ព្រឹក ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាព
លោក សាយ ឈុំ ដែលជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។លិខិតរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានចេញកាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៦ បញ្ជាក់ថា កិច្ចប្រជុំគណៈ
កម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា មានរបៀបវរៈពីសំខាន់ៗ រួមមាន ពិនិត្យ និងធ្វើសេខក្តីសម្រេចទៅលើសំណើររបស់
គណៈកម្មាធិការទី២ ព្រឹទ្ធសភា ដាក់សុំសេចក្តីព្រាងច្បាប់ស្តីការទូទាត់ថវិការទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ
២០១៥ ទៅក្នុងរបៀបវរៈ សម័យប្រជុំលើកទី៩ ព្រឹទ្ធសភានីតិកាលទី៣ ។ប្រភព៖VIM