(ភ្នំពេញ) ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាននឹងកំពុងរៀបចំ ដាក់បញ្ជូលចំនួនអ្នកចុះឈ្មោះបោះឆ្នោតប្រមាណជា២.៣០០នាក់ទៀត ទៅក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ដែលបានបញ្ចប់រួចរាល់ទៅហើយ។
អ្នកនាំពាក្យគ.ជ.ប លោកហង្ស ពុទ្ធា ថ្លែងប្រាប់វិទ្យុក្នុងស្រុកមួយ កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ថា គ.ជ.បនឹងបញ្ជូលចំនួនអ្នកចុះឈ្មោះបោះឆ្នោតប្រមាណ ២.៣០០នាក់ទៀតទៅក្នុងបញ្ជីបោះឆ្នោតថ្មី ដែលបានបិទបញ្ចប់នាពេលកន្លងទៅនេះ។ ហើយគ.ជ.បក៏ត្រៀមនឹងលុបឈ្មោះជាង ៧.០០០នាក់ ចេញពីបញ្ជីបោះឆ្នោតផងដែរ ក្រោយរកឃើញភាពមិនប្រក្រតីមួយចំនួន។ ប្រភព៖រស្មីកម្ពុជា