ភ្នំពេញ៖ ប្រធានគណកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ បានជួបសាកសួរជាមួយរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជុំវិញភាពមិនប្រក្រតីនៃការនាំខ្សាច់លក់ទៅប្រទេសសិង្ហបុរី នៅព្រឹកថ្ងៃទី១៥ ធ្នូនេះ នៅវិមានរដ្ឋសភា។
ក្រោយពីបញ្ចប់ការសាកសួរជាង៣ម៉ោងរួចមក ប្រធានគណកម្មការទី១០រដ្ឋសភា លោក ហូ វ៉ាន់ អះអាងថា លោកមិនទាន់អាចទទួលយកការបកស្រាយរបស់រដ្ឋមន្ត្រីក្រសូងរ៉ែ និងថាមពល លោក ស៊ុយ សែម ពាក់ព័ន្ធនឹងភាពប្រក្រតីនៃការបូមខ្សាច់លក់នៅសិង្ហបុរី បានឡើយ។ប្រភព៖VIM