ភ្នំពេញ៖ លោក សម រង្ស៊ីប្រធានគណបក្សសង្រ្គោះជាតិ (CNRP) បានលើកឡើងថា ការលើកលែងទោសដល់ឯកឧត្តម មិនមានអ្វីជាចាំបាច់នោះ ត្រូវបានក្រុមមន្រ្តីរាជរដ្ឋាភិបាល និងគណបក្សកាន់អំណាចបានថ្លែងថា គឺដើម្បីការពារនិងឲ្យតម្លៃខ្លួនឯងប៉ុណ្ណោះ ដែលមនុស្សនៅជុំវិញមិនឲ្យតម្លៃ ហើយម្យ៉ាងទៀតមិនឲ្យខ្លួនឯងខ្មាសគេ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា លោក សម រង្ស៊ី គ្រាន់តែជាអ្នកនយោបាយ ដែលមានគំនិតលក្ខណៈជាឧទ្ទាម ទោះបីគាត់លើកឡើងយ៉ាងណា ក៏គេមិនឲ្យតម្លៃដែរ ចំណែកអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានលើកឡើងដែរថា ការនិយាយរបស់ លោក សម រង្ស៊ី គ្រាន់តែដើម្បីកុំឲ្យ ខ្លួនឯងខ្មាស់គេ។ លោក សម រង្ស៊ី បានផ្តល់បទសម្ភាសន៍ ដល់វិទ្យុវិអូអេ កាលពីរាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ថា "ខ្ញុំមិនចាំបាច់មានការលើកលែងទោសទេ។ ប្រភព៖ដើមអម្ពិល