ភ្នំពេញ៖ លោក ហូ វ៉ាន់ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាបានប្រាប់អ្នកសារព័ត៌ថា លោកមិនទាន់អាចទទួលយកបានទេចំពោះការឆ្លើយបំភ្លឺរបស់លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលជុំវិញភាពមិនប្រក្រតីនៃការលក់ខ្សាច់ទៅប្រទេសសិង្ហបូរី។ ករណីនេះលោកបានស្នើដល់រដ្ឋមន្ដ្រី សិក្សាឡើងវិញពីគម្លាតនៃតួលេខនាំខ្សាច់ពីកម្ពុជា។ណែកអ្នកតាមដានគណនេយ្យភាពសង្គមកម្ពុជាយល់ថា បើចង់ឲ្យកាន់តែច្បាស់ពីបញ្ហានេះរដ្ឋាភិ បាលត្រូវបង្កើតក្រុមគណៈកម្មការជំនាញដោយចុះទៅសិក្សាស្រាវជ្រាវដោយផ្ទាល់។ក្រោយពីជំនួបបិទទ្វារវាងប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ ជាមួយលោក ស៊ុយ សែន រដ្ឋមន្ដ្រីក្រសួងរ៉ែ ដែលទៅបំភ្លឺជុំវិញភាពមិនប្រក្រតីនៃការលក់ខ្សាច់ទៅប្រទេសសិង្ហបូរីនៅថ្ងៃ ព្រហស្បតិ៍ ទី ១៥ ធ្នូ នេះរួចហើយលោក ហូ វ៉ាន់ បានឲ្យដឹងថា គណៈកម្មការរបស់លោកបានស្នើឲ្យរដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ធ្វើការសិក្សាជាថ្មីឡើងវិញពីតួលេខដែលមានគម្លាតឆ្ងាយពីគ្នាខ្លាំងនេះ។ប្រភព៖វិទ្យុស្រ្តី