ត្រឡប់ក្រោយ

​លោ​ក​ ​អេ​ង​ ឆៃ​អ៊ា​ង​ ​​បា​ន​ស​ង្ក​​ត់​ធ្ងន់​ៗអោយ​ទៅ​លោ​ក​ ​ស៊ុ​យ​ ​សែ​ម​ ថា​ ​​ត្រូវ​ទ​ទួ​ល​កា​រ​ពិ​ត​ ​ខ​ណៈដែ​ល​កា​រ​​បំ​ភ្លឺមិ​ន​អា​ច​ទ​ទួ​ល​យក​បា​ន

​​​​

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានលើកឡើងថា លោកមិនចង់ដឹងពីទិន្នន័យនៃការនាំចេញ
ខ្សាច់ប្រទេសសឹង្ហបុរីទេ  ដោយលោកចង់ឃើញមានវិធានការថ្មីក្នុងការការពារធនធានរ៉ែនេះ មិនមែនជាការធ្វើលេងៗ
ដូចពេលកន្លងមកនេះទេ  ពីព្រោះរ៉ែជាធនធានធម្មជាតិ និងជាសម្បត្តិប្រជាជាតិទាំងមូលរបស់កម្ពុជា ។លោកបានលើកឡើងបន្តទៀតថា កាលដែលលោក ស៊ុយ សែម បានបង្ហាញអោយងាកទៅមើលខាងច្បាប់ស្តីពីដែន
សមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពល  ហើយលោកជាអ្នកតំណាងរាស្រ្តស្គាល់ច្បាប់ច្បាស់ណាស់ ដោយលោក 
អេង ឆៃអ៊ាង បានសង្កត់ធ្ងន់ៗថា ច្បាប់ល្អប្រសើរណាស់គ្មានអ្វីខ្វះចន្លោះនោះទេ ហើយអ្វីដែលកើតឡើងគឺការអនុវត្ត មិន
ត្រឹមត្រូវ មិនចេញលេញ និងមិនច្បាស់លាស់របស់ក្រសួង ក៏ដូចជនមួយចំនួនដែលខូចនោះទេ។ប្រភព៖VIM

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា