ដៃគូររបស់កញ្ញា ធី សុវណ្ណថា ដែលធ្លាប់បានចេញមុខយ៉ាងសកម្មតវ៉ាឱ្យលោក កឹម សុខា បកស្រាយពីរឿងអាស្រូវផ្លូវ
ភេទផ្ទាល់ខ្លួនជា មួយនឹងកញ្ញា ខុមចាន់តារាទី ហៅស្រីមុំ កន្លងមកនោះបានប្រកាសជាថ្មីនៅពេលនេះថា នឹងធ្វើការ
ប្រមូលផ្ដុំអ្នកគាំទ្ររបស់ខ្លួនប្រមាណ ជា១ម៉ឺននាក់ឡើងវិញដើម្បីធ្វើបាតុកម្មទាមទារឱ្យលោក កឹម សុខា សុំទោសកញ្ញា
ធី សុវណ្ណថា ជាសាធារណៈ ។លោក ស្រី ចំរើន ប្រកាសពីគម្រោងបែបនេះ ធ្វើឡើងនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីព្រឹកថ្ងៃទី១៨ធ្នូនេះ។ យ៉ាងណាក៏ដោយ គម្រោងការប្រមូលមនុស្សយ៉ាងតិច១ម៉ឺននាក់ចូលរួមធ្វើបាតុកម្មរបស់ក្រុមប្រឆាំងជាមួយនឹងគណបក្សសង្រ្គោះជាតិនេះគឺមិនបានកំណត់ ពីពេលវេលាច្បាស់លាស់ថា នឹងធ្វើនៅពេលណាឱ្យប្រាកដនោះទេ ។ប្រភព៖VIM