ភ្នំពេញ៖ ក្រុមតំណាងរាស្រ្ដ គណបក្សសង្រ្គោះជាតិ(CNRP) នឹងសួរដេញដោលលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ជុំវិញភាពអវិជ្ជមានមួយចំនួន ដែលកើតឡើងក្នុងក្រសួង នាចុងខែធ្នូ ឆ្នាំ២០១៦ ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំកាលថ្ងៃទី១៦ ខែធ្នូ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហេង សំរិន ប្រធានរដ្ឋសភា ។ ក្នុងកិច្ចប្រជុំបានអនុម័តសំណើសុំរបស់ ក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ស្នើសុំអញ្ជើញលោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល មកឆ្លើយបំភ្លឺផ្ទាល់មាត់នៅវិមានរដ្ឋសភា ដោយកំណត់យកថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៨:០០នាទីព្រឹក ។ ប្រភព៖ដើមអម្ពិល