ត្រឡប់ក្រោយ

ព្រះ​អ​ង្គ​ម្ចាស់​ ​ស៊ី​​សុ​វ​ត្ថិ ​ធ​ម្មិកោ​ ​​ប្រកា​ស​ពា​ក់អា​វ​​ខ្មៅ​ស​ម្រាប់​ថ្ងៃ​ច័​ន្ទ​រ​ហូត​ដ​ល់​មា​ន​កា​រដោះ​លែ​ង​អ្នក​ទោ​ស​ម​ន​សិ​កា​ ខ​ណៈ​ស​ហ​គ​ម​ន៍បឹ​ង​ក​​ក់​ប្រ​កាស​ថា​ ​នឹ​ងឈ​ប់​ពា​ក់​នៅ​ពេ​ល​តុ​លា​កា​រ​ដោះលែ​ង​តំ​ណា​ង​ពួ​ក​គេ ​​​

 

មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានព្រះបន្ទូលលើកឡើងឱ្យដឹងថា ព្រះអង្គនឹងនៅតែ បន្តពាក់អាវខ្មៅសម្រាប់ថ្ងៃច័ន្ទពណ៌ខ្មៅដដែល ដរាបណាអ្នកទោសមនសិការជាច្រើនរូបកំពុងត្រូវបានតុលាការធ្វើការចាប់ឃុំខ្លួ នដាក់ពន្ធនាគារព្រៃសរមិនទាន់ត្រូវបានដោះលែង ចំណែកសហគមន៍បឹងកក់ក៏បានប្រកាសថា នឹងឈប់ពាក់អាវខ្មៅថ្ងៃច័ន្ទនៅពេលដោះលែងតំណាងពួកគេ និងមន្រ្តីសិទ្ធិមនុស្ស។នៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅព្រឹកថ្ងៃច័ន្ទ ទី១៩ ធ្នូ នេះ ព្រះអង្គបានបង្ហោះរូបភាពជា
ច្រើនសន្លឹ ក ក្នុងនោះមានរូបមន្រ្តីអង្គការសង្គមស៊ីវិល៤រូបគឺលោក យី សុខសាន្ត លោក ណៃ វង់ដា លោក នី សុខា 
លោកស្រី លឹម មុនី និងមន្រ្តី គជប ១រូបទៀតគឺលោក នី ចរិយា ។ ក្រៅពីអ្នកទាំង៥រូបនេះ គឺមានរូបលោក 
ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពី គណបក្ស សម រង្ស៊ី លោក អ៊ំ សំអាន សមាជិករដ្ឋសភាមកពីគណបក្សសង្រ្គោះ
ជាតិ អ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងក ក់ និងនិស្សិត គង់ រ៉ៃយ៉ា ។ប្រភព៖VIM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា