ត្រឡប់ក្រោយ

មេ​បក្ស​ប្រឆាំងថា បើ​បក្ស​កាន់​អំណាច​ប្រឆាំង​រដ្ឋាភិបាល​ថ្មី នឹង​ក្លាយ​ជា​ពួក​ឧទ្ទាម

 

មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​បង្ហាញ​ក្ដី​រំពឹង​ជា​ថ្មី​ទៀត​ថា គណបក្ស​របស់​លោក នឹង​រៀបចំ​រដ្ឋាភិបាល​ស្រប​ច្បាប់​មួយ បន្ទាប់​ពី​​ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ដោយ​លោក​ថា គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​នេះ នឹង​ក្លាយ​ជា​ក្រុម​ឧទ្ទាម ប្រសិន​បើ​ពួកគេ​ប្រឆាំង​នឹងរដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​​គណបក្ស​របស់​លោក។លោក សម រង្ស៊ី បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​នេះ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្នុង​កិច្ច​សម្ភាស​នោះ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​ទៅ​ឯ​បរទេស​នោះ បាន​ថ្លែង​ថា បុគ្គល ឬ​ក្រុម​ណា ដែល​មិន​គោរព​តាម​ច្បាប់ និង​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ថ្មី​ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះជាតិ គឺ​ជា​ក្រុម​ឧទ្ទាម ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ​ចាត់​ទុក​ថា មិន​មាន​លទ្ធភាព​តាំង​នឹង​រដ្ឋាភិបាលថ្មី​ស្រប​ច្បាប់។ប្រភព៖VOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា