ក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ចេញសេចក្តីប្រកាសព័ត៌មានរួមគ្នានៅរសៀលថ្ងៃទី១៨ ខែធ្នូ អំពាវនាវឲ្យអាជ្ញាធរកម្ពុជា អនុវត្តអនុសាសន៍របស់ក្រុមការងារអង្គការសហប្រជាជាតិ ស្ដីពីការឃុំឃាំងដោយឥតច្បាប់ (WGAD) ដោយដោះលែងមន្ត្រី គ.ជ.ប និងមន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ៤រូប ដែលកំពុងជាប់ឃុំ និងផ្តល់សំណងសមរម្យដល់ពួកគេ។ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារអង្គការសហប្រជាជាតិ ស្ដីពីការឃុំឃាំងដោយឥតច្បាប់ (WGAD) រកឃើញថា ការធ្វើទុក្ខបុកម្នេញលើមន្ត្រីសមាគមអាដហុក ដែលគ្រាន់តែផ្តល់ “ការប្រឹក្សាផ្នែកច្បាប់ដោយត្រឹមត្រូវ និងជំនួយផ្សេងទៀត” គឺជាការរំលោភបំពានសិទ្ធិសេរីភាពក្នុងការជួបជុំរបស់អ្នកការពារសិទ្ធិមនុស្សទាំងនោះ។ប្រភព៖RFA