ត្រឡប់ក្រោយ

ក្រុមហ៊ុន​ជា​ម្ចាស់​ស្ថានីយ​កើត​ឃាតកម្ម​ ត្រូវ​បាន​សាកសួរ

 

ភ្នំពេញៈ ក្រុមហ៊ុន​ដែល​ជា​ម្ចាស់​ស្ថា​នីយ​ប្រេង កាល់តិច បូកគោ រាជធានី​ភ្នំពេញ​ជា​កន្លែង​ដែល​អ្នក​ស្រាវ​ជ្រាវ​ និង​វិភាគ​សង្គម​​លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​ខែ​កក្កដា កន្លង​ទៅ​ត្រូវ​បាន​សាក​សួរ​ ដើម្បី​ឲ្យ​បញ្ចេញ​វីដេអូ​ថត​បាន​ពី​កាមេរ៉ា​សុវត្ថិភាព និង​ព័ត៌មាន​ពី​បុគ្គលិក​មួយ​ចំនួន។ នេះ​បើ​យោង​តាម​ឯកសារ​មួយ​ដែល​បាន​ដាក់​ទៅ​តុលាការ​រដ្ឋ កាលីហ្វ័រនីញ៉ា សហរដ្ឋ​អាមេរិក។មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ សម​រង្ស៊ី​ រួម​ជាមួយ​ពលរដ្ឋ​កម្ពុជា​មួយ​ក្រុម​ទៀត​បាន​ចោទ​ប្រកាន់​ថា​ ករណី​នេះ​ ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​បាន​ប្រ​ព្រឹត្ត​ឡើង​ដោយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ហើយ​បាន​ស្នើ​ទៅ​ក្រុម​ហ៊ុន Chevron ជា​ម្ចាស់​ស្ថានីយ​ប្រេង​កាល់​តិច (Caltex) ឲ្យ​បញ្ចេញ​វីដេអូ​ទាំង​អស់​ដែល​ថត​បានពី​កាមេរ៉ា​សុវត្ថិភាព​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​ម៉ៅសេទុង​ រវាង​ពី​ថ្ងៃ​ទី​ ១ ​និង​ថ្ងៃ​ ១៤​ ខែ​កក្កដា​ ឆ្នាំ​ ២០១៦ នេះ។ប្រភព៖ភ្នំពេញប៉ុស្ដិ៍

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា