ត្រឡប់ក្រោយ

លោ​ក​ ​ម៉ម​ ​ប៊ុ​ន​ហេ​ង​ ​អា​ច​នឹ​ង​​ត្រូវ​បា​ន​ស្នើដ​ក​ចេ​ញ​ពី​តំ​ណែ​​ង​រ​ដ្ឋម​ន្រ្តី​ក្រសួ​ង​សុ​ខា​ភិ​បា​ល​​ ​បើ​ឆ្លើយ​សំ​​នួ​រ​មិ​​ន​ត្រូ​វ ​​​​​

 

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង អាចនឹងត្រូវបានក្រុមតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិស្នើឱ្យដក
លោកចេញពីតំណែង ប្រសិនណាបើឆ្លើយមិនសមស្របជាមួយនឹងសំណួរដែលសមាជិកសភាមកពីគណបក្សសង្រ្គោះ
ជាតិសួរទេនោះ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ដែលបានដកស្រង់សំដីលោ ក ស៊ុន ឆ័យ
មកចុះផ្សាយកាលពីម្សិលមិញ។  រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង នឹងចូលទៅឆ្លើយបំភ្លឺនៅមន្ទីររដ្ឋសភាជាតិទៅតាមការស្នើសុំរបស់ក្រុម
តំណាងរាស្រ្តមកពីគណបក្សប្រឆាំងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ នៅវេលាម៉ោង៨ និង០០នាទីព្រឹក ដើម្បី
ឆ្លើយតបជាមួយនឹងភាពមិនប្រក្រតីមួយចំនួនដែលក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងបានរកឃើញកើតមានឡើងនៅ
ក្នុងក្រសួង សុខាភិបាល ។ប្រភព៖VIM

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា