(ភ្នំពេញ) ៖ ក្រោយពីក្រុមអង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនតាមទំនើងចិត្ត (WGAD) បានប្រកាសថាការឃុំខ្លួនអគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា និងសកម្មជនការពារសិទ្ធិមនុស្សចំនួន៤នាក់ផ្សេងទៀតថា គ្មានភាពត្រឹមត្រូវ ខណៈដែលអង្គការដែលធ្វើការពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាវិញ បានទទូចឲ្យអាជ្ញាធរបញ្ឈប់ការធ្វើទុក្ខបុកម្នេញ លើអ្នកការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំឲ្យបានឆាប់រហ័ស និងផ្តល់សំណងសមរម្យដល់អ្នកទាំងនោះ, អ្នកនាំពាក្យទីស្ដីគណៈរដ្ឋមន្ដ្រី លោកផៃ ស៊ីផាន បានថ្លែងថាក្រុមអង្គការWGADនេះ គឺពុំយល់ច្បាប់ពីប្រទេសកម្ពុជាឡើយ ។
លោក ផៃ ស៊ីផាន បានប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកមួយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ថា “ការលើកឡើងរបស់ក្រុមហ្នឹង (WGAD) ជាអ្នកនយោបាយទេ មិនយល់ពីច្បាប់របស់កម្ពុជាឡើយ... យើងមើលហេតុដូចម្ដេច បានជាគេឃុំខ្លួនពួកទាំងអស់នោះ គឺអង្គហេតុ និយាយច្បាស់លាស់ណាស់”។
លោកបន្ដថា ការឃុំខ្លួន អ្នកការពារសិទ្ធិមនុស្ស ទាំង៥នាក់នោះ ស្របទៅតាមអង្គច្បាប់របស់កម្ពុជា ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ប្រភព៖រស្មីកម្ពុជា