លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២០ ខែធ្នូ បានទៅ គោរពវិញ្ញាណក្ខន្ធ លោក ហូ ជីមិញ និងបំពាក់កម្រងផ្កា នៅវិមានអនុស្សាវរីយ៍ដែលជាលើកដំបូងត្រូវបានបង្ហាញជាសាធារណៈ។ នេះបើយោងតាម Facebook Page របស់លោកបង្ហោះឲ្យដឹងនៅមុននេះបន្តិច។លោក ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចេញទៅបំពេញ ទស្សនកិច្ចនៅវៀតណាមរយៈពេល ២ថ្ងៃ ពោលគឺនៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០១៦នេះ។ក្នុងដំណើរទស្សនកិច្ចនេះសន្ធិសញ្ញា និងកិច្ចព្រមព្រៀងចំនួន៣ នឹងត្រូវចុះហត្ថលេខារវាងកម្ពុជា និង វៀតណាម។ប្រភព៖វិទ្យុស្រ្តីកម្ពុជា