ត្រឡប់ក្រោយ

ក្រសួង​មហាផ្ទៃ​ក្រើន​រំឭក​បក្ស​ប្រឆាំង​រឿង​ប្រើប្រាស់​កម្លាំង​សន្តិសុខ​ផ្ទាល់​ខ្លួន

 

ក្រសួង​មហាផ្ទៃ ក្រើន​រំឭក​គណបក្ស​សង្គ្រោះ​ជាតិ រឿង​ប្រើប្រាស់​កង​កម្លាំង​សន្តិសុខ​ផ្ទាល់​ខ្លួន ក្រោយ​ពេល​ពិនិត្យ​ឃើញ​ថា ក្រុម​កង​កម្លាំង​ទាំងនេះ​ស្លៀក​ពាក់​ឯកសណ្ឋាន និង​មាន​ប្រើប្រាស់​វិទ្យុ​ទាក់ទង។ គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា ក្រុម​កង​កម្លាំង​សន្តិសុខ​របស់​ខ្លួន គឺ​សុទ្ធសឹងតែ​ជា​សកម្មជន​ស្ម័គ្រ​ចិត្ត​ជួយ​ការពារ​សុវត្ថិភាព​ជូន​ថ្នាក់​ដឹកនាំ មិន​មែន​ដូច​ការ​លើក​ឡើង​របស់​ក្រសួង​មហាផ្ទៃ នោះ​ទេ។មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ឧត្តមសេនីយ៍ ខៀវ សុភ័គ ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២១ ធ្នូ ថា ក្រសួង​មហាផ្ទៃ នឹង​ចាត់​វិធានការ​តាម​ច្បាប់​ចំពោះ​កង​កម្លាំង​សន្តិសុខ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បើ​សមត្ថកិច្ច​ពិនិត្យ​ឃើញ​ថា ពួក​គេ​ប្រើប្រាស់ ឬ​លាក់​ទុក​អាវុធ​ខុស​ច្បាប់។ប្រភព៖RFA

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា