កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តយកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីបន្តសម័យប្រជុំពេញអង្គរដ្ឋ
សភា ដោយមានរបៀបវារៈតែមួយ គឺការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រាខ្លះ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។យោងទៅតាមការបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា លើច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ កន្លងមក ហើយគណៈកម្មាធិការអចិន្រ្តៃយ៍យល់ឃើញថា ដើម្បីអោយច្បាប់ចរាចរណ៍ផ្លូវគោកកម្ពុជាអនុវត្តបានកាន់តែមានប្រសិទ្ធភាពនោះ ត្រូវតែធ្វើវិសោធនកម្មលើមាត្រា សម្រាប់ជួយកែសម្រួលដល់ការអនុវត្ត របស់ប្រជាពលរដ្ឋកម្ពុជាទាំងមូលធ្វើយ៉ាងណា ដើម្បីជៀសវាងការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍កាន់តែច្រើន ដែលបណ្តាលមកពីអ្នកប្រើប្រាស់ផ្លូវ បើកបរពេលស្រវឹង មិនគោរពច្បាប់ចរាចរណ៍បំពានផ្លូវអ្នកដ៍ទៃជាដើម។ ប្រភព៖VIM