ប្រធានរដ្ឋសភាបានសម្រេចច្រានចោលសំណើរបស់គណបក្សប្រឆាំង ដោយពុំអនុញ្ញាតឲ្យរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃចូលឆ្លើយបំភ្លឺជុំវិញករណីឃាតកម្មអ្នកវិភាគសង្គម លោក កែម ឡី។នៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃព្រហស្បតិ៍ទី២២ធ្នូ នេះ ប្រធានរដ្ឋសភា លោក ហេង សំរិន បានសម្រេចបដិសេធសំណើរបស់លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ដោយជំទាស់មិនឲ្យលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចូលឆ្លើយបំភ្លឺពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី ឡើយ។នៅក្នុងសេចក្ដីប្រកាស បានលើកឡើងហេតុផលថា ករណីឃាតកម្មលោក កែម ឡី បានធ្លាក់ទៅក្នុងសមត្ថកិច្ចតុលាការតាំងពីដំណាក់កាលដំបូង និងយូរមកហើយ ដោយថា «ទាំងរដ្ឋសភា និងទាំងរាជរដ្ឋាភិបាលសុទ្ធតែពុំមានសិទ្ធិអ្វីជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់តុលាការឡើយ»។ប្រភព៖VOD