ជាថ្មីម្តងទៀត នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ធានាសិទ្ធិស្របច្បាប់ដល់អនិកជនវៀតណាមដែលកំពុងរស់នៅកម្ពុជា ខណៈដែលសមត្ថកិច្ចកម្ពុជារកឃើញថា ជនជាតិវៀតណាមរាប់ម៉ឺននាក់កំពុងកាន់កាប់ឯកសាររដ្ឋបាលខ្មែរដោយខុសច្បាប់។ការទាមទារជាថ្មីទៀតនេះ ធ្វើឡើងនៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមពីថ្ងៃទី២០ដល់ទី២១ខែធ្នូនេះ។ក្នុងសេចក្ដីថ្លែងការណ៍រួម នាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វុក ស្នើឲ្យរដ្ឋាភិបាលកម្ពុជា «បន្តចាត់វិធានការសមស្របនានាក្នុងការធានាសិទ្ធិស្របច្បាប់ដល់អនិកជនវៀតណាម ដែលកំពុងរស់នៅប្រទេសកម្ពុជា ដោយស្មើភាព ដូចជនបរទេសដទៃទៀតដែលរស់នៅកម្ពុជាស្របច្បាប់ ដោយថា ដើម្បីពង្រឹងនិងពង្រីកមិត្តភាពរវាងប្រទេសទាំងពីរ»។ប្រភព៖VOD